ឆ្ងល់ឆ្ងល់

November 19, 2014

ខ្ញុំមានប្រភពស្រែ ផ្លែជាស្រូវ សាច់ជាអង្ករ ដាំជាបាយ ថែមទឹកជាបបរ ហើយបើថែមមេទៀតជាស្រា។
តើខ្ញុំជាអ្វី?


ភ្លៀង

July 23, 2014

១២:៣៣AM ភ្លៀងនៅតែធ្លាក់ប៉្រុយៗ បង្កែបហ៊ីងនៅតែយំ យប់កាន់តែជ្រៅ ចឹងខ្ញុំនៅធ្វើអីទៀត ដេកវិញចឹង។

រាត្រីសួស្ដី .zZ


So Long

June 3, 2014

Been long long ago that i haven’t expressed any word and till now is the same due to no word to expressing

image


ពេលវេលាស័ក្តិសម

September 20, 2011

ប្រុសៗពេលជួបស្រីៗ ហៅចែ ពេលមានស្នេហ៍ ហៅអូន ពេលមានកូន ហៅម៉ែវា ចុះពេលឈ្លួសគ្នា ហៅអីវិញ?


គ្មាន​អ្វី​អួត​ទេ – មាន​តែ​រូប​នេះ​ឯង

May 22, 2010

Look! How freedom they are… 🙂


ផាដីបាហាំង (ប្ដី​បារាំង)

April 8, 2010

គីមហ័ង​ជា​ក្មេង​ឆ្លាត់​ម្នាក់ មាន​អាយុ​ប្រហែល​៣​ឆ្នាំបាន​និយាយ​ទៅ​កាន់​យាយ​របស់​នាង​ថា៖
គីមហ័ង៖ យាយ​អើហ៎ ញុំ​សម្រេច​ចិត្តថា​យក​ផាដីបាហាំងហើយ…
យាយ៖ មេច​ចឹងហា៎ ​គីម​ហ័ង?
គីមហ័ង៖ ព្រោះ​ផាដីបាហាំង​មាន​ដូល្លា​អោយ​ចាយ…
យាយ៖ ចុម …

😀


រឿង​សម្ងាត់

January 21, 2010

សួស្ដី!

ប៉ុន្មាន​ថ្ងៃ​នេះ​ពិត​ជា​មាន​ការងារ​ច្រើន​មែន ស្ត្រេស​ពេញ​ក្បាល​ម៉ង ទើប​នឹក​រក​អ្វី​ដែល​សប្បាយ​ៗ… ។

អ៎! នឹក​ឃើញ​រឿង​កម្លែង​មួយ​មាន​ចំណង​ជើង​ថា‍‍ « រឿង​សម្ងាត់ » យក​មក​ចែក​រំលែក​ឲ្យ​មិត្ត​ៗ​អាន​កំសាន្ត គ្រាន់​បាន​បាត់​ស្ត្រេស​បាន​ខ្លះ ។

មាន​តា​ម្នាក់​ដើរ​ទៅ​ដើរ​មក អន្ទះអន្ទែង​យ៉ាង​ម៉េច​មិន​ដឹង នៅ​មិន​សុខ ចេះ​តែង​ចង់​របូត​មាត់​ចង់​និយាយ​ប្រាប់​គេ​ពី​រឿង​សម្ងាត់​មួយ។

មួយ​សន្ទុះ​ក្រោយ​មក មាន​យាយ​ម្នាក់​ដើរ​​មក​ពី​ផ្សារ យ៉ាង​ប្រញាប់​ប្រញាល់ត្រលប់​ទៅ​ផ្ទះ​វិញ​ដើម្បី​រៀបចំ​ធ្វើ​ម្ហូប​ទុក​ដាក់​ឲ្យ​កូន​និង ចៅ​ៗ ដែល​កំពុង​រង់ចាំ​នៅ​ផ្ទះ។

ពេល​ដែល​កំពុង​ដើរ​យ៉ាង​ប្រញាប់​ប្រញាល់​ទៅ​ផ្ទះ យាយ​ក៏ក្រឡេក​ឃើញ​តា ដែល​កំពុង​តែ​នៅ​មិន​សុខ ដើរ​ទៅ​ដើរ​មក ដូច្នេះ ក៏ដាច់​ចិត្ត​ហើប​មាត់​សួរ​តា​ដោយ​ក្ដី​ងឿង​ឆ្ងល់​ថា « អេ៎! តា​មាន​រឿង​អីហ្នឹង៎ មើល​ទៅ​ដូច​ជា​នៅ​មិន​សុខ​ដូច្នេះ?‍ » « អត់​អី​ទេ! » តា​ឆ្លើយ « តែ… អឺៗ!… ​ខ្ញុំ​ឃើញ​យាយ​ជា​មនុស្ស​ចាស់ កាន់​ធម៌​កាន់​អាថ៌​ចឹង ​មាត់​ខ្ញុំ​ដូច​ជា​មិន​សុខ​សោះ ចង់​តែ​និយាយ​រឿង​ដែល​សម្ងាត់​ៗៗបំផុត​ប្រាប់​យាយ តែយាយ​ត្រូវ​សន្យា​ថា​មិន​ត្រូវ​យក​រឿង​នេះ​ទៅ​ប្រាប់​នាក់​ណា​ម្នាក់​ទៀត​ឡើយ អោយ​ដឹក​ពី​រឿង​នេះ​ឡើយ ណា៎ ។ សន្យា​ទេ? » យាយ​ថា៖ « មាត់​ខ្ញុំ​មាន​គម្រប​ណាស់ មិន​ងាយ​និយាយ​រឿង​អាថ៌កំបាំង​ប្រាប់​គេ​ងាយៗឡើយ ជឿ​លើ​ខ្ញុំ​ចុះ»។ តា​លឺ​ដូច្នោះ​ក៏​និយាយ​ថា៖ « ចឹង​យាយ​ត្រូវ​សន្យា​ណា៎! » យាយ​ថា​៖ « ចា៎! កុំ​ភ័យ ជឿ​លើ​ខ្ញុំ​ចុះ » តាងាក​មក​មើល​មុខ​យាយ​ និង​និយាយ​ថា​៖ « តែ​ដូច​ជា​មិន​ជឿ​យាយ​ឯង​ទេ »។

ដោយ​ក្ដី​ចង់​ដឹក​ចង់​ឮ​រឿង​គេ​ផង​នោះ យាយ​ក៏​បាន​ភ្លេច​ពី​រឿង​ដែល​ត្រូវ​ប្រញាប់​ត្រលប់​ទៅ​ផ្ទះ​ដើម្បី​រៀបចំ​ម្ហូប​ឲ្យ​កូន​និង​ចៅៗ នៅ​តែ​តាម​ដេញដោល​តា​សួរ​ពី​រឿង​មហា​អាថ៌កំបាំង​នេះ​អស់​មួយ​ព្រឹក​ធំ នៅ​តែ​មិន​ទាន់​បាន​ចម្លើយ​ពី​តា​នោះ​ទៀត។ យាយ​នៅ​តែ​សួរ « រឿង​អី ប្រាប់​មក …» ឯ​តា​នៅ​តែ​និយាយ​ពាក្យ​ដដែល​ថា៖ « ដូច​ជា​មិន​ទុក​ចិត្ត​យាយ​ឯង​ស៎ោះ … »

[…]

ដោយ​ទ្រាំ​ពុំ​បាន​ក្នុង​ការ​ចោទ​សួរ​ផង កេះ​ផង អង្វរ​ផង​ពី​យាយ តា​ក៏​និយាយ​ថា៖ « យាយ​ត្រូវ​សន្យា​ថា​ត្រូវ​រក្សា​រឿង​នេះ​ឲ្យ​ឋិត​ក្នុង​ភាព​អាថ៌កំបាំង​បំផុត​ណា៎ យាយ ។»  យាយ​ឆ្លើយ​យ៉ាង​ប្រញាប់​ថា « កុំភ័យ ខ្ញុំ​សន្យា ប្រញាប់​ប្រាប់​ខ្ញុំ​សិន​មក ខ្ញុំ​ប្រញាប់​ណាស់​ណា៎ ។» តា​សម្លឹង​យាយ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត រួច​និយាយ « បាន! ខ្ញុំ​ដាច់​ចិត្ត​និយាយ​ប្រាប់​យាយ​ហើយ ចឹង​យាយ​ត្រូវ​រក្សា​វា​ឲ្យ​គង់វង្ស​បំផុត​ណា៎​យាយ » រួច​ក៏​​អោន​ទៅ​ខ្សឹប​ដាក់​យាយ​ថា៖ « រឿង​សម្ងាត់​នោះ​គឺ​ថា ឆៃពៅ អ្ហ៎ះ! គេ​ធ្វើ​ពី​ឆៃថាវ អ្ហ៎ា! យាយ​ឯង​កុំ​មាត់​ប្រាប់​គេ​ឲ្យ​សោះ​ណា​យាយ» យាយ​បញ្ចេញ​សម្លេង​យ៉ាង​ខ្សោយ​ៗ​ថា៖ « ចុំ! ចឹង​ស៎ោះ រឿង​សម្ងាត់​មែន» ៕

😀